“สถานเอกอัครราชทูตกัมพูชาประจำประเทศไทย” เรียนเชิญคณะเอกอัคราชทูตประจำประเทศไทย รวม 19 ประเทศ ร่วมประชุมและทัศนศึกษา ณ.จังหวัดเสียมเรียบ และ บันเตียเมียนเจย เพื่อเป็นการส่งเสริมด้าน การค้า การลงทุน เศรษฐกิจ วัฒนธรรม และการท่องเที่ยว ระหว่างวันที่ 11 ถึง 14 กรกฏาคม 2562

រួម៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការជម្រុញ លើកកម្ពស់មុខមាត់ កិត្តិនាម និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ នៃព្រះរាជាណាចក្រកម្ពុជាអោយបានកាន់តែទូលំទូលាយ និងដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជម្រុញការទូតបែបថ្មីរបស់កម្ពុជា ដែលជាការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រថៃ និងក្រុមគ្រួសារជាច្រើនរូប ពីស្ថានទូតបង់ក្លាដេស អេហ្ស៊ីប ហូឡង់ នីហ្សេរីយ៉ា ម៉ាល់តា ប៉េរូ ប៉ូឡូញ ព័រទុយហ្គាល់ អេស្ប៉ាញ ម៉ាល់តា ទីម័រឡេស្តេ អ៊ុយគ្រែន កេនយ៉ា ម៉ាល់ឌីវ ម៉ារ៉ុក ឥណ្ឌូនេស៊ី និងតំណាងក្រសួងការបរទេសថៃ សរុបជិត ៦០ នាក់ទៅកាន់ទឹកដីនៃខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលជាទឹកដីនៃវប្បធម៌ដ៏បវររបស់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១១-១៤ ខែ កក្កដា ឆ្នាំ២០១៩។
ទន្ទឹមនេះ ដោយមានការសហការយ៉ាងខ្លាំងពីសំណាក់ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា និងស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តស្រះកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជាគ្រប់ជាន់ថ្នាក់ រួមទាំងការចូលរួមពីអ្នកឧបត្ថម្ភគាំទ្រជាច្រើនរូប បានធ្វើអោយដំណើរទស្សនកិច្ចសិក្សារបស់អង្គទូតបរទេសទៅកាន់ប្រទេសកម្ពុជារយៈពេល ៤ ថ្ងៃនេះទទួលបានភាពជោគជ័យយ៉ាងខ្លាំង និងទទួលបានការកោតសរសើរពីសំណាក់អង្គទូតដែលបានអញ្ជើញទៅទស្សនាស្ពានតភ្ជាប់ផ្លូវគោករវាងកម្ពុជា និងថៃ និងរមណីយដ្ឋានវប្បធម៌របស់កម្ពុជាជាច្រើនកន្លែង ដូចជា ស្ពានឆ្លងកាត់ព្រំដែនកម្ពុជា និងថៃ (ស្ពានស្ទឹងបត់) ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ ទើបតែបើកសម្ពោធកាលពីចុងខែមេសាកន្លងមកនេះ និងបានទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ទីលានជល់ដំរី ប្រាសាទតាព្រហ្ម ប្រាសាទជ្រុង សិប្បកម្មចម្លាក់ខ្មែរអង្គរ និងកសិដ្ឋានផលិតសូត្រអង្គរ ព្រមទាំងបានជិះទូកលេងកម្សាន្តមើលថ្ងៃលិចនាដងទន្លេអ៊ុក្នុងខេត្តសៀមរាប និង ទស្សនាប្រាសាទបន្ទាយឆ្មារ និងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបន្ទាយមានជ័យផងដែរ។ ឆ្លៀតក្នុងឱកាសនៃទស្សនកិច្ចនេះ អង្គទូតបរទេសក៏ទាំងអស់ក៏បានចូលគោរពសក្ការៈព្រះអង្គចេកព្រះអង្គចម ដែលជាទីកន្លែងដ៏ស័ក្តសិទ្ធប្រចាំខេត្តសៀមរាបផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ស្ថានទូតបានជ្រើសរើសការធ្វើដំណើរតាមផ្លូវគោក ដោយឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីអោយអង្គទូតបរទេសទាំងនោះបានស្គាល់កម្ពុជាកាន់តែច្បាស់ និងមើលឃើញសុខសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសយល់ដឹងពីសក្តានុពលនៃការតភ្ជាប់ផ្លូវគោករវាងកម្ពុជា និងថៃផងដែរ ដោយក្នុងនោះក្រៅពីការទស្សនាតាមតំបន់វប្បធម៌សំខាន់ៗ នានា ស្ថានទូតបានរៀបចំសិក្ខាសាលា ដើម្បីអោយអង្គទូតបានសិក្សាពីគោលនយោបាយការបរទេសរបស់កម្ពុជា ការទូតសេដ្ឋកិច្ច ការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងប្រវត្តិរបស់ប្រាសាទសំខាន់ៗ របស់កម្ពុជា ដោយមានការចូលរួមពីវាគ្មិនចំនួន ៤ រូប មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ និងអាជ្ញាធរជាតិអប្សរា។
Under the wise leadership Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, in raising image and reputation and promoting Cambodian culture and civilization more extensively as well as with the high approval of H.E. Mr. Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, for further promoting and fostering Cambodia’s modern diplomacy – economic, cultural and tourism – and studying the connection of roads between Cambodia and Thailand, the Royal Embassy of Cambodia to Thailand organized a study visit for foreign diplomatic corps to Thailand together with their families around 60 persons to Banteay Meanchey and Siem Reap provinces, the land of the beautiful culture of Cambodia held from 11 to 14 July 2019, in which the participants travelled across Poi Pet international check point, Banteay Mean Chey province.
Particularly, during this visit, the Embassy organized a workshop for the foreign diplomatic corps participated under the theme “Cambodia’s Foreign Policy”, “Economic Diplomacy”, “Cambodia: Embracing the Opportunity of Tourism Development” and “History of Important Temples of Cambodia” by expertized speakers from relevant institutions namely Ministry of Foreign Affairs and International Cooperation, Ministry of Tourism and APSARA National Authority, etc.
During the study visit, all diplomatic Corps received a warmly welcome by H.E. Mr. Tea Seiha, Governor of Siem Reap province and H.E. Mr. Oum Reatrey, Governor of Banteay Meanchey province and many others local authorities and with the close cooperation and support from the authorities of Siem Reap and Banteay Mean Chey provinces of Cambodia together with APSARA National Authority and other sponsors, all diplomatic corps had opportunity to see Cambodia’s reputed temples such as Angkor Wat, Bayon, the Terrace of the Elephants, Taprom, Banteay Chhmar etc. Meanwhile, the Ambassadors also experienced the boat ride along Tonle Om River to enjoy the sunset and Cambodian cultural and historical performances, and also visited Angkor Silk Farm and Khmer Angkor Sculpture Handicraft.
สถานเอกอัครราชทูตกัมพูชาประจำประเทศไทย เรียนเชิญคณะเอกอัคราชทูตประจำประเทศไทย รวม 19 ประเทศ ร่วมประชุมและทัศนศึกษา ณ.จังหวัดเสียมเรียบ และ บันเตียเมียนเจย เพื่อเป็นการส่งเสริมด้าน การค้า การลงทุน เศรษฐกิจ วัฒนธรรม และการท่องเที่ยว พร้อมทั้งจัดนำชม นครวัด นครธม ประเทศกัมพูชา ระหว่างวันที่ 11 ถึง 14 กรกฏาคม 2562

ในช่วงประชุมนั้น ได้มีการจัดสัมมนาภายใต้หัวข้อ “นโยบายการต่างประเทศกัมพูชา” “การทูตเศรษฐกิจ” “กัมพูชา: การมองหาโอกาสในการส่งเสริมการท่องเที่ยว” “ประวัติปราสาทสำคัญๆ ของกัมพูชา” และทัศนศึกษาเมืองมรดกโลก อาทิเช่น ปราสาทนครวัด ปราสาทนครธม ปราสาทตาพรม ลานช้าง พร้อมทั้ง นั่งเรือสัมผัสบรรยากาศ และชมพระอาทิตย์ตกที่แม่น้ำโอม คณะทั้งหมดได้นั่งรถผ่านด่านถาวรปอยเปต ช่วงที่อยู่ในจังหวัดเสียมเรียบ คณะทูตได้รับการต้อนรับอย่างอบอุ่นจากท่านผู้ว่าจังหวัดเสียมเสียบ ส่วนในช่วงขาไปผู้ว่าจังหวัดบันเตียเมียนเจย ได้ให้การต้อนรับและจัดเลี้ยงอาหารกลางวัน ส่วนขากลับคณะได้แวะชมปราสาทบันเตียชมาร์ ที่จังหวัดบันเตีนยเจย โดยมีท่านผู้ว่าจังหวัดบันเตรียเมียนเจยเข้าร่วมคณะด้วย